Connect with us

ប្រជាពលរដ្ឋម្នាក់ យកពស់ថ្លាន់ទៅលែងនៅវត្តអារាម បង្កការភ្ញាក់ផ្អើល

សង្គម៖ ថ្មីៗនេះ ខណៈទឹកជំនន់ បានជន់លិចភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្ដារាជធានី-ខេត្ត ក៏សង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីការចាប់បានសត្វពស់ផ្សេងៗ ដែលបានវារចូលបរិវេណផ្ទះរបស់ពួកគាត់។

យ៉ាងណាមិញ នៅថ្ងៃនេះ មានប្រជាពលរដ្ឋម្នាក់ បានយកពស់ថ្លាន់ដែលគាត់ចាប់បាន ទៅលែងនៅឯវត្ត ដែលបានបង្កការភ្ញាក់ផ្អើលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងមានការចែកចាយតៗគ្នាផងដែរ។

សូមជម្រាបថា កន្លងមក អាជ្ញាធរ ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិស ក្នុងពេលដែលមានទឹកជំនន់ជន់លិចនេះ៕

ប្រភពរូប៖ មហាមង្គល ឆោម វណ្ណា វណ្ណវឌ្ឍកោ

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម