Connect with us

ស្នាព្រះហស្តព្រះរាជនិពន្ធរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នឹងត្រូវបង្ហាញក្នុងកម្មវិធី “រាត្រីកម្សាន្ត” សប្តាហ៍នេះ!

កម្សាន្ត៖ នេះជាព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន សម្រាប់ប្រជាជនខ្មែរមួយចំនួនដែលមិនបានដឹងមិនបានឮ ហើយក៏មិនដែលបានឃើញ នូវបទចម្រៀងស្នាព្រះហស្តព្រះរាជនិពន្ធរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ យើងនឹងយកកម្រងអនុស្សាវរីយដ៏ល្អឯកមួយនេះ មកបង្ហាញជូនប្រជាជនដើម្បីរំឭកនូវអនុស្សាវរីយ៍មួយនេះ នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” CTN។

នៅសប្តាហ៍នេះ ប្រិយមិត្តនឹងបានជួបតារាចម្រៀងល្បីៗក្នុងទស្សវត្សរ៍ទី៨០ ដែលនឹងមកបង្ហាញខ្លួន អមជាមួយបទចម្រៀងក្នុងការសម្តែងរបាំ ដែលជាស្នាព្រះហស្តរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដូចជា៖ លោក ឡេង ប៊ុនណាត, លោក សុះ ម៉ាច, អ្នកស្រី ហុឹម សុភី, លោក ឌី សារ៉េន និងក្រុមរបាំ។

នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” យើងនឹងបង្ហាញការសម្តែងរបាំ អមជាមួយបទចម្រៀងជូនប្រិយមិត្តទស្សនា ដើម្បីរំឭកនូវអ្វីដែលជាស្នាព្រះហស្តរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកជូនកូនចៅជំនាន់ក្រោយទស្សនា។ ចុងក្រោយនៃកម្មវិធី ប្រិយមិត្តនឹងបានសើចសប្បាយជាមួយក្រុមកំប្លែងប្រចាំ CBS ធានាថាសើចរហូតដល់ចប់កម្មវិធី។

ជួបគ្នាក្នុងកម្មវិធី “រាត្រីកម្សាន្ត” នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN ចាប់ពីម៉ោង ៥:០០ល្ងាចតទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com