តារាចំរៀង “ផលិតកម្ម ថោន” លោក ខេម នឹងប្រកាសឲ្យជួយមើលមន្ត្រីធំៗជិះឡានស្លាកលេខរដ្ឋ បើកឡើងលើខឿនប្រាសាទបាណន់ ថាធ្វើសមដែរឬអត់?
ភ្នំពេញ៖ បន្ទាប់ពីបានឃញរឿងមួយគួរអោយ ហួសចិត្តមន្ត្រីធំៗ ជិះរថយន្តម៉ាកទំនើបមួយគ្រឿងពាក់ស្លាកលេខរដ្ឋឡើងលើខឿនកាំជណ្តើរប្រាសាទបាណន់នោះ តារាចម្រៀង ខេម ដែលកំពុងនៅបេសកកម្មនៅប្រទេសបារាំងរួម មាស សុខសោភា បានឈ្លេចសួរទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គមថា សមអត់?
ខណៈដែលតំបន់ប្រាសាទ គេកំពុងតែអភិរក្ស ហើយតែងតែហាមប្រាមការយកយាន្តជំនិះចូល ក្នុងតំបន់ប្រាសទ ព្រោះនាំឲ្យបាត់សោភ័ណ្ឌភាពប្រាសាទ នឹង បាក់បែកប្រាសាទ ហើយណាមួយប្រាសាទមានសភាពចាស់ផងអាចរងទង្គិចចំពោះការបើកបរ។ តារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្ម ថោន លោក ខេម បានបន្តថា «សូមជួយមើលបងប្អូន»។
ការសម្ញែងឡានរដ្ឋឡើងលើខឿនប្រាសាទ មិនទទួលបានការសាទរពីសំណាក់មហាជនទេ តែផ្ទុយទៅវិញរងការរិះគន់យ៉ាងចាស់ថា «អាងអំណាច គិតថាខ្លួនឯងឡូយ អាចធ្វើអ្វីបានតាមចិត្ត មិនគិតពីផលប៉ះពាល់ និងមិនបានគិតពីការខូចខាតទ្រព្យសម្បត្តិរដ្ឋឡើយ»។ លោក ខេម ពិតជាហួសចិត្តនឹងស្មានមិនដល់ ហើយក៏ចូលរួមមើលថាមន្ត្រីណាទៀតហ៊ានធ្វើដូចបុគ្គលម្នាក់ ដែលយកសម្បតិ្តជាតិខ្លួនឯងយកមកបំផ្លាញដោយមិនបានចូលរួមថែរក្សាហើយបមផ្លាញទៀត ពិតជាធ្វើប្រជាជនខកចិត្តនឹកស្មានមិនដល់ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍