Connect with us

ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត កំពុងស្រកចុះ នៅថ្ងៃទី១៦ ខែតុលានេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត ស្ថានភាពទឹក កំពុងមានការស្រកចុះជាបន្តបន្ទាប់ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលានេះ។

បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពស់ទឹកនៅលើសំណង់បង្ហៀរ ៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។ ស្ថានភាពទឹកនៅតាមដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។

ក្រុមការងារ បានបិទរូងនាគនៅតាមតួទំបន់ និងបិទបំពង់ស្ថានីយបូមទឹក កុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com