Connect with us

ខ្សែការពារ Malang Sarr ចេញពី Chelsea ទៅលេងខ្ចីជើងនៅក្លិប Porto មួយរដូវកាល

ព័រទុយហ្គាល់៖ ក្លិប Porto នៅលីគកំពូលព័រទុយហ្គាល់ សម្រេចខ្ចីជើងខ្សែការពារ Malang Sarr ពីក្លិប Chelsea ទោះរដូវកាលទិញដូរបានបញ្ចប់ក៏ដោយ។

Malang ទើបនឹងចូលរួមជាមួយ Chelsea កាលពីដំណាច់ខែសីហាដោយផ្ទេរមកពីក្លិបបារាំង Nice ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ប៉ុន្តែហាក់ដូចជាគ្មានឱកាសបង្ហាញមុខនៅរដូវកាលនេះ ដោយត្រូវបានបញ្ជូនចេញទៅលេងខ្ចីជើង។

Porto បានប្រកាសពីកិច្ចព្រមព្រៀងផ្ទេរនេះ កាលពីយប់ថ្ងៃអង្គារ៍គឺមួយថ្ងៃក្រោយទីផ្សារទិញដូររដូវក្តៅបិទទ្វារ ប៉ុន្តែទីផ្សារនៅព័រទុយហ្គាល់បន្តបើករហូតដល់ពាក់កណ្តាលអាធ្រាត្រ។

ខ្សែការពារស្លាបឆ្វេង Emerson ក៏ជាទីចំណាប់អារម្មណ៍របស់ Porto ផងដែរ ប៉ុន្តែរូបគេនៅស្ថិតក្នុងជម្រើសរបស់ Chelsea នៅឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com