Connect with us

ខេត្តកំពង់ធំ ប្រកាសថា ទឹកស្ទឹងសែន និងស្ទឹងស្ទោង ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងឱ្យប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាប្រុងប្រយ័ត្នខ្ពស់ និងរៀបចំសម្ភារចាំបាច់ផ្សេងៗ ដើម្បីត្រៀមជម្លៀសទៅទីតាំងមានសុវត្ថិភាព បន្ទាប់ពីទឹកស្ទឹងទាំងពីរ កំពុងឡើងជិតដល់កម្រិតប្រកាសអាសន្ន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ទឹកស្ទឹងស្ទោង បានឡើងដល់ ៥,៧០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,៨០ម៉ែត្រ) ខណៈទឹកស្ទឹងសែន នៅក្រុងស្ទឹងសែន បានឡើងដល់ ១៣,០៥ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៣,៥០ម៉ែត្រ)។ ដូច្នេះ ស្ថានភាពទឹក អាចនឹងឡើងដល់កម្រិតប្រកាសអាសន្ន ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com