Connect with us

Taew កាន់តែបង្អួតសង្សារថ្មី ស្របពេលដែល Ton កាន់តែស្ងៀមស្ងាត់

ថៃ៖ ស្នេហារយៈពេល ១៤ ឆ្នាំដែល Ton និង Taew បានសាងឡើងនោះត្រូវបានកាត់ផ្តាច់ត្រឹមមួយប៉ប្រិចភ្នែកដោយគ្រប់គ្នាមិនដឹងឡើងយថា Taew បានចាប់ផ្តើមទំនាក់ទំនងជាមួយសេដ្ឋី Pranaip តាំងពីពេលណាមកនោះឡើយ។ ទោះបីដំបូងៗ Ton និង Taew បានបែកគ្នាស្ងាត់ៗមែន ប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងជិតឡើយ មិនយូរប៉ុន្មានគ្រប់គ្នាបានដឹង ហើយ Taew ក៏ទទួលស្គាល់ផងដែរ។

រយៈពេល ១៤ ឆ្នាំមិនខ្លីឡើយ ក្រោយបែកគ្នា Taew តែងបង្ហាញពេលវេលាផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីជាសាធារណៈនៅលើគណនី Instagram របស់នាងដោយមិនក្រែងចិត្តសង្សារចាស់ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាអស់ជាច្រើនឆ្នាំបន្តិចឡើយ។

បើក្រឡេកមើលទៅ Ton វិញ ទោះបីជាលោកមិនដែលមានប្រតិកម្ម ហើយថែមទាំងនៅចាំជួយយកអាសារ Taew ក៏ដោយ ប៉ុន្តែបើក្រឡេកមើលពីរូបភាពដែលធ្លាប់ចែករំលែកកន្លងមកតែងភ្ជាប់ជាមួយ Caption វិញមើលទៅដូចសប្បាយៗធម្មតាទេ ប៉ុន្តែហាក់បង្កប់នូវភាពឈឺចាប់ខ្លាំងរកថាមិនត្រូវ។

ភាពស្ងៀមស្ងាត់របស់ Ton និងការបង្ហាញកាន់តែខ្លាំងរបស់ Taew បានធ្វើឱ្យមហាជនរឹតតែមិនពេញចិត្តនឹងតារាស្រីល្បីឈ្មោះក្នុងប្រទេសថៃនេះកាន់តែខ្លាំង និងអាណិត Ton ខ្លោចចិត្ត។ ហើយថ្មីៗនេះដែរក៏លេចឮដំណឹងមកថា សេដ្ឋី Pranaip បាននាំ Taew ទៅជួបឪពុកម្តាយលោកថែមទៀត ទោះជាយ៉ាងណា ក៏នៅមានមនុស្សមួយចំនួនបានត្រឹមលួង Ton ថា ធ្វើម៉េចបើអ្នកទាំង ២ មិនមែនជាគូនឹងគ្នា អ៊ីចឹងមានតែទទួលស្គាល់ការពិតតែប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com