Connect with us

Juventus បានត្រៀមកញ្ចប់ទឹកប្រាក់ ៣៦០លានផោនក្នុងការនាំយក Kylian Mbappe ទៅចូលរួម

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus គ្រោងនឹងធ្វើការដេញថ្លៃបំបែកឯតទគ្គកម្មពិភពលោកដែលមានទឹកប្រាក់ចំនួន ៣៦០ លានផោនសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ប៉ុន្តែពួកគេនឹងត្រូវបញ្ជូនកីឡាករ Cristiano Ronaldo នៅក្នុងការដោះដូរនេះ។

ទាំង Ronaldo ទាំង Mbappe សុទ្ធតែបានចូលរួមលេងនៅក្នុងការប្រកួត Nations League រវាងព័រទុយហ្គាល់ជាមួយបារាំងកាលពីចុងសប្តាហ៍មុនដែលត្រូវបានគេទទួលស្គាល់ថាជាកីឡាករឆ្នើមពីរនាក់នៅលើពិភពលោក។

បន្ទាប់ពីក្លាយជាក្មេងដំបូងគេដែលរកបានស៊ុតចូលក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពី Pele ក្នុងការប្រកួតឆ្នាំ ២០១៨ មកគិតមកទល់ពេលនេះ Mbappe បានរកគ្រាប់បាល់បាន ៩២ គ្រាប់ក្នុង ១២៧ ប្រកួតសម្រាប់ PSG ផងដែរ។

ចំណែកកំពូលតារាឆ្នើមព័រទុយហ្គាល់ C.Ronaldo វិញបានមកដល់ពហុកីឡដ្ឋាន Allianz ពី Real Madrid ក្នុងឆ្នាំ ២០១៨ ដោយបន្តទម្រង់ល្អដោយ រកគ្រាប់បាល់មិនគួរឱ្យជឿពោលគឺបាន ៦៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ ដង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com