Connect with us

សប្ដាហ៍នេះ Man City ប៉ះ Arsenal នៅក្របខណ្ឌ EPL នឹងមានផ្សាយបន្តផ្ទាល់ដោយ CBS

អង់គ្លេស៖ បន្ទាប់ពីសម្រាក International Break ១សប្ដាហ៍កន្លងមក ក្លិប Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ក្លិប Arsenal នៅក្នុងសប្ដាហ៍ទី៥ នៃក្របខណ្ឌ Premier League របស់អង់គ្លេស។

ថ្ងៃនេះ CBS សូមជម្រាបពីប្រវត្តិខ្លះៗរបស់ក្រុមទាំងពីរ ដែលធ្លាប់ជួបគ្នាប៉ុន្មានលើកចុងក្រោយ នៅក្របខណ្ឌ EPL នេះ។ រយៈពេល៣ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨មក យើងសង្កេតឃើញថា ក្រុមកាំភ្លើងធំ Arsenal មិនធ្លាប់ឈ្នះក្រុមមេឃខៀវ Man City ឡើយ ទាំងក្នុងទាំងក្រៅដី នៅក្របខណ្ឌ EPL ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ Arsenal ស៊ុតចូលតែ១គ្រាប់ប៉ុណ្ណោះទៅលើ Man City ក្នុង៥ប្រកួតចុងក្រោយនៃលីគបាល់ទាត់កំពូលអង់គ្លេសនេះ ខណៈក្រុមរបស់លោក Pep Guardiola បានស៊ុតចូលវិញរហូតដល់១៤គ្រាប់។

យ៉ាងណាក៏ដោយ Arsenal ទើបតែយកឈ្នះលើ Man City វិញ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup កាលពីចុងរដូវកាលមុនប៉ុណ្ណោះ ដោយលទ្ធផល ២ទល់នឹងសូន្យ ដែលធ្វើឱ្យក្រុមរបស់លោក Mikel Arteta ក្លាយជាជើងឯក។

ក្រឡេកមើលសប្ដាហ៍ទី៤ Arsenal បានយកឈ្នះលើក្រុម Sheffield Utd ដោយលទ្ធផល ២ ទល់នឹង ១ ខណៈ Man City បានស្មើជាមួយ Leeds ១ ទល់នឹង ១ ។ លទ្ធផលនេះ ធ្វើឱ្យ Arsenal ឈរនៅចំណាត់ថ្នាក់លេខ៤ ស្របពេលដែល Man City ស្ថិតនៅលេខ១៤ តែសល់មួយប្រកួតក្នុងដៃ។ Man City ហាក់ធ្វើមិនសូវបានល្អឡើយ នៅដើមរដូវកាល២០២០-២១នេះ ពោលគឺ ៣ប្រកួត រកបានជ័យជម្នះតែ១ប្រកួតប៉ុណ្ណោះ។

រីឯតួសំខាន់របស់ Man City គឺខ្សែបម្រើ Kevin de Bruyne ស្ថិតក្នុងភាពមិនច្បាស់លាស់ឡើយនៅក្នុងការបង្ហាញខ្លួន ក្នុងជំនួបទល់នឹង Arsenal បន្ទាប់ពីរូបគេ ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ផ្លាស់ប្ដូរចេញអំឡុងការប្រកួតដែលចាញ់ក្រុមអង់គ្លេស ២-១។ យ៉ាងណាមិញ លោក Roberto Martinez គ្រូបង្វឹកក្រុមបែលហ្ស៊ិក បានអះអាងថា ការផ្លាស់ប្ដូរនេះ គ្រាន់តែជាការប្រុងប្រយ័ត្នចំពោះស្ថានភាពរបស់កីឡាករប៉ុណ្ណោះ។

“សម្រាប់ជំនួបនេះ CBS ទស្សន៍ទាយថា Man City ៣-២ Arsenal”៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com