Connect with us

តារាថៃមួយចំនួន បានជាប់ឈ្មោះជាតារាប៉ារ៉ាសុីត

ថៃ៖ ខណ:នេះ បាតុកម្ម កំពុងតែមានភាពតានតឹងនៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីបាតុករដែលជានិស្សិត យុវវ័យ ព្រមទាំងប្រជាជនដែលមិនគាំទ្ររដ្ឋាភិបាលថៃ។ មិនតែប៉ុណ្ណោះតារាថៃមួយចំនួន ក៏បានបញ្ចេញមតិនៅតាមបណ្តាញសង្គមផងដែរ ទាក់ទងនឹងចលនាទាមទារមួយនេះ។

យ៉ាងណាមិញតារាថៃមួយចំនួនទៀត ត្រូវបានគេចាត់ទុកតារាប៉ារ៉ាសុីត ដែលត្រូវបានគេបំបិទ ដោយសារតែពួកគេនៅស្ងៀម មិនមានការបញ្ចេញមតិ ឬផ្តល់ជាយោបល់ និងគំនិត ទាក់ទងនឹងស្ថានភាពនាពេលបច្ចុប្បន្ន។ ប្រជាជនថៃជាច្រើន បាននាំគ្នាឈប់ធ្វើការតាមដានតារាថៃ នៅលើបណ្តាញសង្គម ដែលមានដូចជាតារាល្បីៗប្រចាំប្រទេស ដែលធ្វើឱ្យចំនួនអ្នកតាមដានពួកគេធ្លាក់ចុះជាលំដាប់៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com