Connect with us

បាក់ស្រុតផ្ទះមួយខ្នងនៅក្រុងតាខ្មៅ ក្បែរមាត់ព្រែក

កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ មានករណីបាក់ស្រុតផ្ទះមួយខ្នងរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ផ្ទះមួយខ្នង ជាប់ផ្ទាល់ដី បានរងការខូចខាត ដោយប្រេះជញ្ជាំង និងស្រុតទៅក្រោយ ស្ទើរតែធ្លាក់ចូលទឹកទៅហើយ។ ហេតុការណ៍នេះ មិនបានបង្កឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ បាក់ស្រុតឡើយ។

សូមជម្រាបថា រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងរួចមកហើយថា ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ត្រូវត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារកម្ពុជាកំពុងរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀង៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com