Connect with us

មួយឈុតរបស់ រឿន ណាត ផ្អើលកម្មវិធីសង្វៀនម្ហូប

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កញ្ញា រឿន ណាត បានបង្ហាញខ្លួនជាតារាកិត្តិយស ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី សង្វៀនម្ហូប ដែលជាការប្រកួតធ្វើម្ហូបបែបខ្មែរពីតារាល្បីៗ របស់ស្ថានីយទូរទស្សន៍ CTN ។

អ្វីដែលជាការចាប់អារម្មណ៍នោះគឺ កញ្ញា រឿន ណាត បានរៀបចំខ្លួននៅក្នុងឈុតសម្លៀកបំពាក់ ដែលមានភាពច្នៃប្រឌិតខ្លាំងមែនទែន។ កញ្ញា រឿន ណាត បានស្លៀករ៉ូបដែលត្រូវបានតុបតែងលម្អ ដោយសម្ភារប្រើប្រាស់មួយចំនួននៅក្នុងផ្ទះបាយ ដែលជាការច្នៃម៉ូតដោយ រំដួល លិចទឹក។

ចង់ដឹងថា កញ្ញា រឿន ណាត អាចយកឈ្នះតារាកិត្តិយសដទៃទៀតបាន ឬយ៉ាងណា សូមកុំភ្លេចរង់ចាំតាមដានកម្មវិធី សង្វៀនម្ហូប នឹងធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨-៩យប់ តទៅ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com