Connect with us

ផ្ទុះការចាប់អារម្មណ៍លើមគ្គុទេសក៍ទេសចរមួយរូបមិនត្រឹមតែរៀបរាប់ប្រវត្តិសាស្ត្រ បានក្បោះក្បាយប៉ុណ្ណោះទេ ថែមទាំងកំប្លុកកំប្លែងទៀត

សៀមរាប៖ ថ្មីៗនេះ គណនីបណ្តាញសង្គមមួយឈ្មោះ Sean SeavPenh បានធ្វើការចែករំលែកវីដេអូពីមគ្គុទ្ទេសក៍មួយរូបពោរពេញទៅដោយវោហាសព្ទរៀបរាប់អត្ថន័យរូបភាពលើប្រាង្គប្រាសាទដោយភាពកំប្លុកកំប្លែងរហូតទប់សំណើចមិនជាប់។ ទោះបីជាមើលទៅរូបលោកហាក់លេងសើចច្រើនមែនពិត ប៉ុន្តែបើក្រឡេកមើលពីការងារនាំភ្ញៀវទេសចរដើរកម្សាន្តវិញ លោកមិនដែលភ្លេចបង្ហាញគ្រប់យ៉ាងដែលជាអត្តសញ្ញាណខ្មែរទៅដល់ជនបរទេសឡើយ។

មគ្គុទ្ទេសក៍ Hout Robin ធ្លាប់បានផ្ទុះការចាប់អារម្មណ៍ពីមុនរួចមកហើយនៃការបង្ហាញពីក្រមាខ្មែរយើងដល់ជនបរទេស និងថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីម្តងទៀតដោយសារលោកមិនត្រឹមតែពូកែវោហាសព្ទប៉ុណ្ណោះទេ ប៉ុន្តែភាពកំប្លុកកំប្លែងរបស់លោកបានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង។

លោកបានបកស្រាយអត្ថន័យរូបភាពលើប្រាសាទបានយ៉ាងក្បោះក្បាយទៅដល់ភ្ញៀវជាតិ និងអន្តរជាតិដោយទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់បងប្អូនខ្មែរយើងឡើយ។ ចង់ដឹងថា មគ្គុទ្ទេសក៍រូបនេះ មានថ្វីមាត់ដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com