Connect with us

ពិតជាស្វីតណាស់ Vj រស្មី បង្ហាញរូបផ្អែមល្ហែមជាមួយស្វាមីក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន

កម្សាន្ត៖ ក្រោយបាត់មុនមួយរយៈការិនីរបស់ស្ថានីយទូរទស្សន៍ MyTV អ្នកនាង ភា បុទុមរស្មី ដែលប្រិយមិត្តហៅថា Vj រស្មី បានបង្ហាញរូបថតប៉ុន្មានសន្លឹករបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ពីភាពស្អិតរមួត ផ្អែមល្ហែមជាមួយគ្នា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនផងដែរ។

អ្នកនាង រស្មី ជាពិធីការិនីមួយរូបពោរពេញដោយទឹកដមសំឡេង យ៉ាងក្រអួនរបស់ស្ថានីយទូរទស្សន៍ MyTV តាំងពី១០ឆ្នាំមុន ពិសេសក្នុងកម្មវិធីហ្គេមកម្សាន្ត ទេសចរណ៍ និងកម្មវិធីថែរក្សាសម្ផស្ស ហើយមួយរយៈពេលនេះ អ្នកនាងក៏មានភាពមមាញឹកជាមួយសិល្បៈផងដែរ។ រហូតមកដល់ពេលនេះ អ្នកនាងមានបុត្រចំនួន២នាក់ ប្រុសមួយ ស្រីមួយ វាពិតជាសេចក្តីសុខខ្លាំងណាស់សម្រាប់គ្រួសាររបស់អ្នកនាង។

ក្នុងកម្មវិធីខួបកំណើតរបស់អ្នកនាង រស្មី (Vj រស្មី) ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនី ចូលរួមជាច្រើនផងដែរ។ អ្នកនាងមិនមានអ្វីច្រើននោះទេ ក្រៅពីអរគុណដល់ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវិធីខួបកំណើតរបស់អ្នកនាង អ្នកនាងមានអារម្មណ៍ថាពិរជារំភើបខ្លាំងណាស់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com