Connect with us

ភ្ញាក់ផ្អើលមិនខាន បើដឹងពីគុណប្រយោជន៍ស្លឹកគ្រៃចំពោះស្បែក និងប្រព័ន្ធរំលាយអាហារ

គ្នាយើងជាពិសេសស្រីៗ ពិតជាបានដឹងច្បាស់ណាស់ថាស្លឹកគ្រៃត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ។ ប៉ុន្តែគ្នាយើងមានធ្លាប់អាន ឬបានដឹងពីគុណប្រយោជន៍របស់ស្លឹកគ្រៃលើសុខភាពស្បែក និងការសម្រកទម្ងន់ដែរទេ? នេះគុណសម្បត្តិ ៥យ៉ាង គ្នាយើងគួរស្វែងយល់។

១. ជួយដល់បញ្ហារំលាយអាហារ

តាមការស្រាវជ្រាវបង្ហាញថា ស្លឹកគ្រៃត្រូវបានគេប្រើដើម្បីជួយព្យាបាលបញ្ហាទាក់ទងនឹងការរំលាយអាហារ ដូចជាបញ្ហាទល់លាមក ហើមពោះ ឬអាការៈមិនរំលាយអាហារ ជាដើម។ ស្លឹកគ្រៃ មានផ្ទុកសារធាតុសំខាន់មួយហៅថា citral ដែលមានប្រយោជន៍ជួយដោះស្រាយបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ ក្រៅពីនេះស្លឹកគ្រៃក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសាធាតុប្រឆាំងការរលាក យើងថាបើយើងញ៉ាំស្លឹកគ្រៃជាប្រចាំនឹងមានប្រយោជន៍ច្រើនដល់សុខភាព។

២. ជួយបញ្ហាស្លេកស្លាំង (anemia)

តាមការស្រាវជ្រាវ ការផឹកតែធ្វើពីស្លឹកគ្រៃរៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែ បានជួយបង្កើនកម្រិត haemoglobin បង្កើនកម្រិតកោសិកាឈាមក្រហម ក្នុងរាងកាយ។ គ្នាយើងដឹងទេថានៅក្នុងស្លឹកគ្រៃមានផ្ទុកសារធាតុចិញ្ចឹមល្អៗដូចជាអាស៊ីដហ្វូលិក វីតាមីនB1 ជាតិដែក និងស័ង្កសី ជាដើម។ ដូចនេះគ្នាយើងនៅចាំអីទៀត ញ៉ាំតែធ្វើពីស្លឹកគ្រៃនឹងជួយកម្ចាត់បញ្ហាស្លេកស្លាំងបាន។

៣. ជួយសម្រកទម្ងន់

កាន់តែពិសេសសម្រាប់គ្នាយើង ការញ៉ាំតែធ្វើពីស្លឹកគ្រៃនេះ ក៏បានជួយដល់ការធ្វើមេតាប៉ូលិស និងមានប្រយោជន៍ដល់ការសម្រកទម្ងន់។ ក្រៅពីនេះតែស្លឹកគ្រៃ ក៏បានជួយបញ្ចេញជាតិទឹកដែលលើស និងធ្វើឱ្យយើងឡើងគីឡូ ចេញពីរាងកាយដែរ។

៤. ជួយគ្រប់គ្រងសម្ពាធឈាម

ស្លឺកគ្រៃមានផ្ទុកសារធាតុប៉ូតាស្យូមច្រើន ដែលនេះមានប្រយោជន៍ដល់ការគ្រប់គ្រងសម្ពាធឈាមរបស់យើង។ ជាតិប៉ូតាស្យូមជួយបង្កើនការផលិតទឹកនោម និងជួយធ្វើឱ្យចរន្តឈាមដើរបានល្អ ដែលជួយបញ្ចុះសម្ពាធឈាមរបស់យើង និងជួយសម្អាតថ្លើមផងដែរ។

៥. ជួយស្បែកមានសុខភាពល្អ

ដូចជាភ្ញាក់ផ្អើលបន្តិចដែរ ពេលយើងឮថាស្លឹកគ្រៃមានប្រយោជន៍ដល់ស្បែក និងសក់។ តាមពិតទៅក្រៅពីប្រយោជន៍ផ្សេងៗបានរៀបរាប់ខាងលើ ស្លឹកគ្រៃក៏នៅជួយពង្រឹងដល់ការប្រឆាំងបាក់តេរី ក៏ដូចជាការប្រឆាំងនឹងផ្សិតផងដែរ ដែលនេះជាវិធីល្អ មួយជួយសម្អាតស្បែករបស់យើង។ យើងអាចលាយប្រេងស្លឹកគ្រៃពីរបីដំណក់ ចូលជាមួយប្រេងលាបស្បែករបស់យើងផ្សេងទៀត រួចលាបលើស្បែក ដើម្បីជាប្រយោជន៍ដល់ស្បែករបស់យើង៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com