Connect with us

បុកល្ហុងអ្នកស្រី ប៉ុច នៅតាមផ្លូវមែន ប៉ុន្តទទួលបានការពេញនិយមពីសំណាក់អ្នកចូលចិត្តញ៉ាំជាច្រើន

ភ្នំពេញ៖ ក្រោយចាប់ដៃគ្នាអស់រយៈពេលជាច្រើនឆ្នាំមក អ្នកស្រីប៉ុច និង បានប្រកបមុខរបរ បុកល្ហុង មួយកន្លែងក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះបុកល្ហុងរបសអ្នកស្រី កំពុងតែទទួលបានការពេញនិយមជាខ្លាំងពីសំណាក់អ្នកចូលចិត្តញ៉ាំ។

អ្នកស្រី ប៉ុច ជាមគ្គុទ្ទេសក៍មួយរូបក្នុងការបុកល្ហុង ហើយអ្នកស្រីអាចបុកល្ហុងបានជាច្រើនរសជាតិ ដូចជា បែបថៃ បែបឡាវ និងបែបឥសាន។ នេះជាមុខរបរមួយដែលអាចឱ្យអ្នកស្រីទទួលបានកម្រៃយ៉ាងគួរសមពីការលក់បុកល្ហុងនេះផងដែរ។

rpt

rpt

អ្នកស្រីបាននិយាយប្រាប់ក្រុមការងារ MyTV Plus ថា៖ គាត់បានបើកមុខរបរនេះអស់រយៈពេលទើបតែ៣ឆ្នាំជាងមកហើយសម្រាប់ការធ្វើបុកល្ហុង គឺត្រូវមានគ្រឿងផ្សំរបស់វា ជាច្រើនមុខ ដើម្បីឱ្យបុកល្ហុងមួយនេះមានរសជាតិឆ្ងាញ់ ហើយក្នុងមួយៗ អ្នកស្រីលក់មិនដែលសល់នោះទេ ទាំងភ្ញៀវកុម៉្មង់ និងភ្ញៀវដែលមកនៅកន្លែងរបស់គាត់ ទោះជាកន្លែងលក់របស់គាត់តូចក៏ពិតមែន តែភ្ញៀវមិនចាញ់ហាងធំៗប៉ុន្មាននោះទេ។ កន្លែងបុកល្ហុងរបស់អ្នកស្រីគឺនៅតាមបណ្តោយផ្លូវត្រសក់ផ្អែម ផ្លូវលេខ៦៣ បើមិនបានសាកពិតជាមិនដឹងនោះទេ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com