Connect with us

រដ្ឋមន្រ្តីកសិកម្មថា ដើម្បីកាត់បន្ថយចំណាកស្រុក និងធានាសន្តិសុខស្បៀង ត្រូវតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទ ពិសេសវិស័យកសិកម្ម

ភ្នំពេញ ៖ រដ្ឋមន្រ្តីកសិកម្ម លើកឡើងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាកត្តាសំខាន់ក្នុងការកាត់បន្ថយការធ្វើចំណាកស្រុក និង ការធានាបាននូវសន្តិសុខ ស្បៀងអាហារ សម្រាប់កម្ពុជា ។
ក្នុងន័យនេះ រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅថ្ងៃម្សិលម៉ិញនេះ បានជម្រុញដល់មន្រ្ដីជំនាញ រួមនឹងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ត្រូវរួមគ្នាចែករំលែកបទពិសោធន៍ទាំងឡាយក្នុងវិស័យកសិកម្មដល់ប្រជាកសិករ ដើម្បីទ្រទ្រង់កម្រិតជីវភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ ធានានូវសន្តិសុខស្បៀង ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ។


ឯកឧត្តម វេង សាខុន បានលើកឡើងថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចគាំពារសេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌របស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងជាសកលនៃគោលដៅបញ្ចប់នូវភាពអត់ឃ្លាននៅឆ្នាំ ២០៣០នាពេលខាងមុខ ។
ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានចាត់ទុកវិស័យកសិកម្ម ជាការងារអាទិភាពបំផុតក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា គឺ កំណើនការងារដោយសមធម៌ និងប្រសិទ្ធភាព ។ វិស័យកសិកម្ម ជាវិស័យអាទិភាពក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ការលើកម្ពស់ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្ដភាព តាមអភិក្រមកំណែទម្រង់ស៊ីជម្រៅប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និងកាត់បន្ថយគម្លាតទីក្រុង និងជនបទ ។ ជាងនេះ ទៅទៀត វិស័យកសិកម្មទាំមូល បានរួមចំណែកនៃអនុវិស័យនីមួយៗជំរុញផលិតផលក្នុងស្រុកសរុប(GDP)ផងដែរ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងដែរថា ក្នុងបរិ បទបច្ចុប្បន្ន ប្រទេសកម្ពុជា បានកំពុងយកចិត្តទុកដាក់ក្នុងការកាត់បន្ថយអសនិ្តសុខស្បៀងអាហារនិងកង្វះអាហាររូបត្ថម្ភ។


យោងតាមរបាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ មានប្រជាជនប្រមាណ៥១២លាននាក់ នៅលើសាកលលោកបានប្រឈមនឹងភាពអត់ឃ្លាន ពុំមានអាហារូបត្ថម្ភគ្រប់គ្រាន់ ។ របាយការណ៍បានឲ្យដឹងដែរថា ក្នុងមួយឆ្នាំៗមានមនុស្សជាច្រើនលាននាក់ បានបាត់បង់ជីវិតដោយពុំមានស្បៀងអាហារគ្រប់គ្រាន់ និង កង្វះអាហាររូប ត្ថម្ភ ពិសេស គឺស្រ្ដីនិងកុមាររងផលប៉ះពាល់ខ្លាំងជាងគេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម