Connect with us

នៅវៀតណាម អ្នកស្លា ប់ដោយទឹកជំនន់ កើនជិត១០០នាក់ និងផ្ទះរងផលប៉ះពាល់ជាង៧ម៉ឺនខ្នង

វៀតណាម៖ អ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់នៅភាគកណ្ដាលប្រទេសវៀតណាម បានកើនដល់ ៨៤នាក់ និងបាត់ខ្លួន ៣៨នាក់ទៀត គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

តួលេខរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម បានបង្ហាញថា ផ្ទះចំនួន ៥២.៩៣៣ ខ្នង បានលិច និង ២៤.៧៣៤ ខ្នងទៀត ត្រូវបានរងការខូចខាតធ្ងន់ធ្ងរ។ ទឹកជំនន់ បានបំផ្លាញផលដំណាំ និងស្រូវ ១០៧.៥០០ ហិកតា និងបណ្ដាលឱ្យគោក្របីមាន់ទា ងាប់ជាង ៤៦១.០០០ ក្បាល។

ទន្ទឹមនេះ ផ្លូវជាតិ ១២ខ្សែ និងផ្លូវខេត្ត ១៧.៤០៩ ខ្សែ ត្រូវបានរងការខូចខាត។ មនុស្សចំនួន ៣៥.៧៨៧ នាក់ ស្មើនឹង ១១៥០០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារទឹកជំនន់នៅភាគកណ្ដាលប្រទេសវៀតណាម៕

ប្រភព៖ Vietnam Plus

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម