ទោះបីមានអ្នកជាន់ជើងក៏ Lisa មិនខ្វល់ ប៉ុន្តែប្រសិនជាមានអ្នកចង់ប៉ះសក់សេះនាងវិញ នាងប្រាកដជាគ្រលៀសដៃគេចេញភ្លាម
កូរ៉េខាងត្បូង៖ ថ្មីៗនេះ Lisa បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយដែលមានទាំងច្រៀង រាំ និងល្បែងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយនឹងពិធីករ ក៏ដូចជាសមាជិក ៣ រូបទៀត។ ក្នុងល្បែងសំណួរចម្លើយ ពិធីករបានសួរទាក់ទិននឹង សក់សេះ ដែលនាងបានរក្សាម៉ូតសក់មួយនេះតាំងពីដើម និងគ្រប់គ្នាបានសង្កេតឃើញថា ទោះបីជានាងមានចលនាខ្លាំងប៉ុណ្ណាក៏ សក់សេះ របស់នាងនៅតែរក្សានឹងថ្កល់មានសណ្តាប់ធ្នាប់ដដែល ហើយនេះក៏ជាចម្ងល់មួយដែលគ្រប់គ្នាងឿងឆ្ងល់ជាខ្លាំង។
Lisa ធ្លាប់បានបញ្ជាក់ថា នាងតែងប្រាប់ឱ្យអ្នកជំនាញតុបតែងសក់បាញ់ស្ព្រៃដើម្បីឱ្យវារឹងជាប់នៅមួយកន្លែង ហើយនាងតែងបាញ់ស្ព្រៃម្តងទៀតរៀងរាល់ឡើងកម្មវិធីម្តងៗដើម្បីឱ្យប្រាកដថា សក់សេះ របស់នាងមិនបែកខ្ញែករញ៉េរញ៉ៃ ព្រោះប្រសិនជាសក់តែមួយចំណែកតូចបែកចេញមិនមានសណ្តាប់ធ្នាប់ នាងប្រាកដជាមានអារម្មណ៍ស្ត្រេសជាមិនខាន។
ពេលនោះ Jisoo បានបន្ថែមថា Lisa មិនមានបញ្ហាឡើយ សូម្បីតែពេលខ្លះមានអ្នកជាន់ជើងនាងក៏ដោយ ប៉ុន្តែប្រសិនបើមានអ្នកចង់ប៉ះពាល់ សក់សេះ របស់នាងវិញ នាងនឹងគ្រលាស់ដៃគេចេញភ្លាមតែម្តង មូលហេតុនេះហើយទើបទោះជាប្តូរម៉ូតសក់យ៉ាងណាក៏នាងនៅតែរក្សាសក់សេះមួយនេះមិនប្តូរឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកគាំទ្ររបស់ Lisa បាននិយាយថា ទោះបីជាមានសក់សេះ ឬ គ្មាន Lisa នៅតែស្អាត និងគួរឱ្យស្រលាញ់ជានិច្ច៕
ប្រភព៖ Koreaboo
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍