Connect with us

ផ្សារថៃ រុងក្លឿ ជិតព្រំដែនថៃ-កម្ពុជា ត្រូវបានជន់លិចហើយ

ថៃ៖ ផ្សារថៃ រុងក្លឿ ដែលមានអាជីវករខ្មែរបានប្រកបអាជីវកម្មនៅទីនោះ កំពុងត្រូវបានទឹកជំនន់ជន់លិច នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ។

ផ្សាររុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលអាជីករខ្មែរ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមសារព័ត៌មានថៃ បានបង្ហោះចែកចាយរូបថត ផ្សាររុងក្លឿ ត្រូវបានជន់លិច និងសូមអាជីវករមានការប្រុងប្រយ័ត្នខ្ពស់។ សូមជម្រាបថា កាលពីពេលកន្លងទៅ អាជ្ញាធរថៃ បានអនុញ្ញាតឱ្យអាជីវករខ្មែរ ចូលពិនិត្យ និងដឹកទំនិញពីក្នុងផ្សាររុងក្លឿឡើងវិញ ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ដោយឡែក នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ទឹកអូរក្បាលស្ពាន បានកំពុងហក់ឡើងខ្លាំងផងដែរ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម