Connect with us

គ្រូ Barcelona ថា នឹងដាក់ Antoine Griezmann តាមទីតាំងដែលល្អបំផុតមួយ

អេស្ប៉ាញ៖ គ្រូបង្វឹក Barcelona លោក Ronald Koeman បាននិយាយថា លោកនឹងបន្តដាក់ខ្សែប្រយុទ្ធ Antoine Griezmann នៅទីតាំងដែលល្អបំផុតមួយ ដើម្បីបំពេញតួនាទីក្នុងក្រុម។

នៅរដូវកាលថ្មីនេះ Griezmann មិនទាន់អាចរកគ្រាប់បាល់នៅឡើយទេ ប៉ុន្តែក្រោមការដឹកនាំរបស់បុរសជនជាតិហុល្លង់ គេតែងសង្កេតឃើញមានវត្តមានរបស់ Griezmann ក្នុងជម្រើស១១នាក់ដំបូងជានិច្ច ដោយទទួលតួនាទីជាកីឡាករស្លាបស្តាំសម្រាប់គាំទ្រ Phileppe Coutinho និង Ansu Fati ជាខ្សែបម្រើស្លាបឆ្វេង ហើយ Lionel Messi ជាខ្សែប្រយុទ្ធជួរមុខមិនអាចខ្វះបាន។

លោក Ronald Koeman បានថ្លែងបែបថា៖ “ លោកបាននិយាយជាមួយ Antoine Griezmann អំពីជំហរ និង ការលេងរបស់គេ។ គេពិតជាល្អនៅស្លាបខាងស្តាំ និងការលេងពីចម្ងាយពីតំបន់គ្រោះថ្នាក់ ហើយលោក នឹងបំពេញការលេងតាមភាពប៉ិនប្រសប់របស់គេនេះ”។

គួរបញ្ជាក់ថា លោក Ronald Koeman ដែលទើបតែមកចូលកាន់តំណែងជាគ្រូបង្វឹករបស់ Barcelona នៅរដូវកាលថ្មីនេះ កំពុងព្យាយាមពង្រឹងក្រុម ដោយការលើកទឹកចិត្តកីឡាករឱ្យយល់ស្រប និង ជឿជាក់លើសមត្ថភាពរបស់ខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម