Connect with us

ការប្រណាំងរថយន្ត F1 ជាលើកដំបូងនៅប្រទេសវៀតណាមត្រូវលុបចោល

វៀតណាម៖ ការប្រណាំងរថយន្ត Formula One ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ត្រូវបានលុបចោលជាផ្លូវការដោយសារតែជំងឺកូវីដ១៩។

ទីលាន Vietnamese Grand Prix ដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅខែមេសា នាទីក្រុងហាណូយ ដែលជាការប្រណាំងទី៣នៃរដូវកាលនេះ ប៉ុន្តែមានការរាយការណ៍កាលពីខែមីនាថា វាកំពុងស្ថិតក្រោមការគំរាមកំហែង ព្រោះការរាតត្បាតនៃជំងឺកូវីដ១៩។

ទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសវៀតណាមមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង១ពាន់ ១រយនាក់ ដោយមានអ្នកស្លាប់ចំនួន ៣៥នាក់។

ទោះយ៉ាងណា ដំបូងឡើយ អាជ្ញាធរទីក្រុងហាណូយសង្ឃឹមថា នឹងអាចដំណើរការការប្រកួតនៅខែវិច្ឆិកាវិញ ប៉ុន្តែអ្នករៀបចំកម្មវិធី Vietnamese Grand Prix បានអះអាងថា ការលុបចោលគឺជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាព។

ចំពោះការលុបចោលនេះ អ្នករៀបចំកម្មវិធីបានបង្ហាញពីផលលំបាករបស់ខ្លួន និងធានាសងប្រាក់វិញរាល់សំបុត្រដែលបានលក់រួច។

ការរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រតិទិននៃការប្រណាំងរថយន្ត Formula One ប្រចាំរដូវកាល ២០២០នេះ ដោយតាមគម្រោង ការប្រកួតត្រូវដំណើរការចំនួន២២ទីលាន ប៉ុន្តែក៏ត្រូវលុបចោលជាបន្តបន្ទាប់ សល់ត្រឹមតែ១៧ទីលានប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម