Connect with us

ពលករខ្មែរ២៧នាក់ ត្រូវបានស្ថានទូតកម្ពុជាជួយឱ្យវិលត្រឡប់ពីប្រទេសហ្សកដានីមកដល់កម្ពុជា ដោយសុវត្ថិភាព

រាជធានីភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៩ ខែតុលានេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារនៅរោងចក្រវាយនភណ្ឌចំនួន ០២ ឱ្យបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

ពលករខ្មែរទាំង២៧នាក់ ត្រូវបានរោងចក្រ Vega Textile Co., Ltd. និង Camel Textile International Corporation នៅប្រទេសហ្ស៊កដានី បញ្ចប់កិច្ចសន្យា និងវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ចាកចេញពីទីក្រុង Amman ប្រទេសហ្សកដានី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤០ នាទី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា តាមជើងយន្តហោះ Korean Air នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២:១០នាទី។

សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មររស់នៅប្រទេសហ្សកដានី ឱ្យបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បានចំនួន ០៣លើករួចមកហើយ។ សរុបពលករខ្មែរចំនួន ៨៤នាក់ ឱ្យបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម