Connect with us

ខ្សែការពារ Virgil van Dijk អាចត្រូវអវត្តមានរយៈពេលយូរ ព្រោះរបួសជង្គង់

អង់គ្លេស៖ ខ្សែការពារ Virgil van Dijk បានទទួលរងរបួសសរសៃជង្គង់ និង ត្រូវឆ្លងកាត់ការវះកាត់ព្យាបាល បន្ទាប់ពីកីឡាករនេះ ជួបគ្រោះថ្នាក់ក្នុងការប្រកួតដែល Liverpool ស្មើជាមួយ Everton ២-២ លើទឹកដី Goodison Park នៃក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករហុល្លង់នេះ ត្រូវបានប្តូរចេញនៅដើមវគ្គទី១ ពេលប៉ះទង្គិចជាមួយអ្នកចាំទី Jordan Pickford នៅក្នុងប្រអប់គ្រោះថ្នាក់។ ទាក់ទិននឹងរឿងនេះ ក្លិប Liverpool បានចេញសេចក្តីថ្លែងការណ៍ថា៖ “Virgil van Dijk នឹងត្រូវអវត្តមាន ព្រោះត្រូវការវះកាត់ព្យាបាលរបួស។ ចំពោះរយៈពេលនៃអវត្តមានរបស់គេ មិនទាន់ត្រូវបញ្ជាក់ច្បាស់នោះទេ”។

ដោយឡែក មានការប៉ាន់ស្មានថា របួសសរសៃជង្គង់ ត្រូវការរយៈពេលយូរដើម្បីព្យាបាល ដែលអាចធ្វើឱ្យ Virgil van Dijk ត្រូវសម្រាកដល់ដំណាច់រដូវកាល។ បើដូច្នេះ វាមិនត្រឹមតែប៉ះពាល់ដល់ការប្រកួតរបស់គេជាមួយ Liverpool ទេ តែវាប៉ះពាល់ដល់ការប្រកួតរបស់គេជាមួយជម្រើសជាតិហុល្លង់ ក្នុងពានរង្វាន់ Euro នាឆ្នាំក្រោយផងដែរ។

តាំងពីបានចូលរួមជាមួយ Liverpool ក្នុងតម្លៃកំណត់ត្រា ៧៥លានផោនពីក្លិប Southampton កាលពីឆ្នាំ២០១៨មក Virgil van Dijk បានដើរតួយ៉ាងសំខាន់ ក្នុងប្រព័ន្ធការពាររបស់ក្រុម។ អវត្តមានរបស់គេ បានបង្កើតជាចន្លោះប្រហោង និងជាសម្ពាធមួយសម្រាប់លោក Jurgen Klopp នៅពេលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម