តារាសម្តែង រចនា រ៉ាវាឌី ស៊ូលុយទឹកមិនខ្លាចលំបាក ព្រោះតែយកអំណោយជូនពុកម៉ែបងប្អូនរងគ្រោះដោយទឹកជំនន់
កម្សាន្ត៖ កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី១៨ ខែតុលា តារាសម្តែងថ្ពាល់ខួច សម្បុរស្រអែម កញ្ញា រចន រ៉ាវាឌី បានធ្វើរឿងមួយដែលគេនឹកស្មានមិនដល់ បន្ទាប់ពីកញ្ញា សុខចិត្តចំណាយពេលវេលាមួយចំនួន ជិះទូក លុយទឹក ដើម្បីយកនៅអំណោយបន្តិចបន្តួចមកចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តាភូមិ ឃុំមួយចំនួនក្នុងរាជធានីភ្នំពេញ។
កញ្ញា រចនា រ៉ាវាឌី ក៏បានសរសេរសាររបស់ខ្លួនដោយរៀបរាប់ថា “អរគុណសម្រាប់ស្នាមញញឹមរបស់ ពុកម៉ែបងប្អូនទាំងអស់គ្នា និង អរគុណដល់ក្រុមការងាទាំងមូលសម្រាប់ការចូលរួមផងដែរ”។
កញ្ញា រចនា រ៉ាវាឌី បានបញ្ហាញពីអារម្មណ៍ពិតរបស់គាត់មកកាន់ពុកម៉ែបងប្អូន ដោយក្តីរីករាយ ទោះជាលំបាកក៏យើងលំបាកជាមួយគ្នា ទោះជាវាមិនច្រើនក្តី តែក៏អាចជួយសម្រួលដល់គាត់បានមួយគ្រាផងដែរ។ ពុកម៉ែបងប្អូនបាននាំគ្នាបញ្ចេញមតិម្នាក់មួយនៅក្នុងបណ្តាញ Instagram របស់កញ្ញា ដោយសរសើរថា កញ្ញាពិតជាទឹកចិត្តដ៏ប្រពៃមែន នេះគឺបង្ហាញថាគាត់ជាសិល្បការិនីមួយរូបដែលមានចិត្តចេះជួយគ្នាក្នុងគ្រាលំបាក៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍