Connect with us

តួប្រុសក្នុងរឿង ស៊ូប៉ិអ៊ីងតាយ ធ្លាក់កូតហៅលែងឮ ក្រោយរឿងអាស្រូវក្បត់ចិត្តមិត្តស្រីបានផ្ទុះឡើង

តៃវ៉ាន់៖ អុ្នកដែលធ្លាប់បានទស្សនាភាពយន្ត ស៊ូប៉ិអ៊ីងតាយ ប្រាកដជាបានស្គាល់តួឯកប្រុសក្នុងរឿងនេះជាមិនបាន។ Grace Chow មិនត្រឹមតែទទួលបានប្រជាប្រិយភាពខ្លាំងលើការសម្តែងភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែរូបលោកក៏ជាតារាចម្រៀងមួយរូបដែលមានអ្នកគាំទ្រច្រើនផងដែរ។

Grace Chow ធ្លាប់ជាតារាលំដាប់កំពូលមួយរូបដែលអាចរកប្រាក់ចំណូលបានច្រើនកប់ពពក កាលពីឆ្នាំ២០១៣ និងមានអ្នកគាំទ្រពីគ្រប់ទិសទី។ ប៉ុន្តែ ជារឿងដ៏អាម៉ាសមួយដែលកាលពីមួយរយៈចុងក្រោយនេះ រូបលោកត្រូវបានអតីតមិត្តស្រីបើកកកាយអស់គ្មានសល់ពីចរិតពិត ដែលលោកបានកុហកនាង លួចលាក់មានអ្នកថ្មី បូករួមនឹងរឿងអាស្រូវអាក្រក់ៗជាច្រើនទៀត ធ្វើឱ្យលោកធ្លាក់ប្រជាប្រិយភាពមួយរំពេច។

ទោះបីជាមានផលិតកម្មណាមួយចង់ទាក់ទងលោកឱ្យធ្វើការជាមួយក៏ដោយ ក៏ថ្លៃជួលមានតម្លៃទាបខ្លាំងបើធៀបទៅនឹងពីមុន ពោលគឺ ក្រោយពីមានរឿងអាស្រូវក្បត់ចិត្តមិត្តស្រីខ្លួនមក Grace Chow បានខាតបង់អស់រាប់លានដុល្លារ និងធ្លាក់ប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់៕

ប្រភព៖ Today Online

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម