កម្ពុជា ចាប់ផ្តើមរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ផលិតភាពនៅកម្ពុជា ដោយរំពឹងថា នឹងជួយដល់ផលិតភាពទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន
ភ្នំពេញ ៖ មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ដោយមានជំនួយបច្ចេកទេស ពីអង្គការផលិតភាពអាស៊ី (អេភីអូ) បានចាប់ផ្តើមរៀបចំគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍ផលិតភាពនៅកម្ពុជា ដើម្បីរួមចំណែកដល់ការលើកស្ទួយផលិតភាពទាំងក្នុងវិស័យសាធារណៈ និងផ្នែកឯកជន។
នៅក្នុងជំនួបដំបូងនៃកិច្ចប្រជុំក្រុមការងារនៃមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ស្ថិតនៅក្រោមក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង អ្នកជំនាញការរបស់អង្គការផលិតភាពអាស៊ី លោកជំទាវ ឃុន វ៉ារី អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានអះអាងថា ផលិតភាព គឺជាចំណុចសំខាន់នៃភាពជោគជ័យរបស់អង្គភាពមួយ។ ផែនការដែលមានប្រសិទ្ធិភាព ត្រូវរួមបញ្ចូលនូវការសកម្មភាពដ៏ជាក់លាក់ និងចង្អុលបង្ហាញគ្រប់ទីតាំងដែលអាចផ្តល់សក្តានុពលទៅលើផលិតភាពក្នុងអង្គការទាំងមូល ឬ បុគ្គលម្នាក់ៗ។ ផែនការផលិតភាពនៃអង្គការមួយ ជាទូទៅគឺត្រូវបានចង្អុលបង្ហាញនូវធាតុគោលសំខាន់បី ៖ ប្រតិបត្តិការ, បច្ចេកទេស, និងយុត្តិសាស្រ្តផែនការ ។ ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងអង្គភាពគួរតែជ្រើសរើសនូវការបង្កើតផែនកាមេផលិតភាពសម្រាប់នាយកដ្ឋានខ្លួននីមួយៗ ក៍ដូចជានិយោជិកម្នាក់ៗផងដែរ។
លោក សានទី កានុកតាណាផុន(Santhi Kanoktanapron)អគ្គលេខាធិការនៃអង្គការអង្គការផលិតភាពអាស៊ី បានថ្លែងកាលពីពេលថ្មីៗនេះថា គំនិតផ្តួចផ្តើមនេះ គឺជាកម្មវិធីដ៍សំខាន់មួយ ដែលលទ្ធផលចេញមក គឺជាគំរូសម្រាប់ប្រទេសជាសមាជិករបស់អង្គការផលិតភាពអាស៊ី(APO) ប្រើប្រាស់ក្នុងការបង្កើតផែនការមេផលិតភាពជាតិ សម្រាប់ប្រទេសមួយដែលពុំទាន់បានបង្កើត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍