Connect with us

ភ្លៀងនៅតែបន្តធ្លាក់នៅកម្ពុជា ដោយព្យុះសូដែល នឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម

ភ្នំពេញ៖ សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា បាននិងកំពុងបន្តទទួលនូវខ្យល់មូសុងនិរតីដែលមានកម្រិតមធ្យម និងប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើផ្ទៃប្រទេស ហើយនៅមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកកើតឡើងនូវព្យុះទី១៧ ឈ្មោះ សូដែល (SAUDEL) ដែលនឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី២៥-២៦ ខែតុលា។

ព្យុះនេះ នឹងអាចមានឥទ្ធិពលបន្តិចបន្តួចមកលើភាគឦសានប្រទេសកម្ពុជា ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យម នៅតំបន់ទំនាបកណ្ដាល, ពីតិចទៅមធ្យម នៅបណ្ដាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន ព្រមទាំង ពីតិចទៅបង្គួរ នៅតំបន់មាត់សមុទ្រ នៃប្រទេសកម្ពុជា។

ក្រសួងធនធានទឹក សូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននូវបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេស ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខេតុលា អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម