Connect with us

កុមារ ដែលត្រូវបានឪពុកម្ដាយបង្ខំឱ្យរៀបការ មានចំនួនកើនឡើងអំឡុងវិបត្តិកូវីដ១៩

បរទេស៖ យោងតាមរបាយការណ៍របស់អង្គការជួយសង្គ្រោះកុមារ (Save the Children) បានឱ្យដឹងថា កុមារីប្រមាណ ៥លាននាក់នៅទូទាំងពិភពលោក ត្រូវបានបង្ខំឱ្យរៀបការ ខណៈកុមារីប្រមាណ ១លាននាក់ កំពុងមានផ្ទៃពោះនៅឆ្នាំ២០២០នេះ ក្នុងអំឡុងវិបត្តិកូវីដ១៩។

របាយការណ៍របស់អង្គការ Save the Children បានបង្ហាញថា កុមារនៅតំបន់អាស៊ីខាងត្បូង ត្រូវបានឪពុកម្ដាយបង្ខំឱ្យរៀបការច្រើនជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀត នៅឆ្នាំ២០២០នេះ។

កុមារដែលរៀបការទាំងវ័យក្មេង ត្រូវបានឪពុកម្ដាយបញ្ឈប់ពីការសិក្សា ហើយមានហានិភ័យប្រឈមនឹងការបង្ខិតបង្ខំផ្លូវភេទផងដែរ។ ចំណែក កុមារមិនទាន់គ្រប់អាយុ ប្រឈមនឹងការមានកូនមិនគ្រប់ខែ កូនមិនពេញលក្ខណៈ ឬ កូនកើតមកស្លាប់ក៏មាន។

របាយការណ៍បន្តថា វិបត្តិកូវីដ១៩ បានធ្វើឱ្យស្ថានភាពជីវភាពគ្រួសារមានការធ្លាក់ចុះ បណ្ដាលឱ្យឪពុកម្ដាយជួបវិបត្តិហិរញ្ញវត្ថុ ដោយសារតែការបាត់បង់ចំណូល។ ចំណែកប្រទេសដែលមានអត្រាកុមារត្រូវបង្ខំឱ្យរៀបការច្រើនបំផុត គឺនៅប្រទេសបង់ក្លាដេស៕

ប្រភព៖ Straits Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម