Connect with us

ផ្ទេរក៏ស្រួល ដាក់ឬដកក៏ស្រួលរវាងធនាគារ ស្ថាបនា និងធនាគារឯកទេស វីង ព្រមទាំងឈ្នះរង្វាន់ជាច្រើន

ធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានកំពុងផ្តល់ជូនអតិថិជនរបស់ខ្លួនកាន់តែងាយស្រួល ក្នុងការរអនុញ្ញាតផ្ទេរប្រាក់ទៅវិញទៅមក ព្រមទាំងផ្តល់រង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

កាន់តែពិសេសសម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មក វីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា តាមរយៈ Wing Money App នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់ ៤០ម៉ឺនរៀល ចំនួន ៥រង្វាន់រៀងរាល់សប្តាហ៍រហូតដល់ដំណាច់ឆ្នាំ២០២០។

ជាងនេះទៅទៀត អតិថិនជនរបស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាចសងប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាមួយភ្នាក់ងារវីង ជាង ៨០០០កន្លែងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងដែលបានក្លាយជាម្ចាស់ទឹកប្រាក់ ៤០ម៉ឺនរៀល ចំនួន៥រង្វាន់ជារៀងរាល់សប្តាហ៍៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម