Connect with us

សុខ សុម៉ាវត្តី និងគូស្នេហ៍ លោក លី វ៉ាហេត បង្ហាញរូបថតយ៉ាងស្អិតរមួតជាមួយគ្នា ហាក់បីដូចជាមិនខ្វល់ពីអ្នកដទៃនិយាយនោះឡើយ

កម្សាន្ត៖ តារាសម្តែងដ៏មានមន្តស្នេហ៍ ហើយកំពុងពេញនិយមក្នុងវិថីសិល្បៈ អ្នកនាង សុខ សុម៉ាវត្តី ស្រាប់តែបង្ហាញអារម្មណ៍យ៉ាងស្រស់ស្រាយជាមួយគូស្នេហ៍ ដែលជាកីឡាកររបស់ក្លិប បឹងកេត គឺលោក លី វ៉ាហេត ក្នុងអន្ថន័យដូចស្នេហ៍គ្រាដំបូង។

មួយរយៈនេះ តារាសម្តែង សុខ សុម៉ាវត្តី បានឆ្លងកាត់គ្រាលំបាកជាច្រើនជាមួយលោក លី វ៉ាហេត ពិសេសកំផែងស្នេហ៍រារាំងរបស់អ្នកទាំងពីរ ប៉ុន្តែអ្នកនាងនៅតែអាចជម្នះនៅផលវិបាកទាំងនេះបាន ទោះជាមានឧបសគ្គយ៉ាងណា អ្នកទាំងពីរនៅតែបន្តសាងក្តីស្រឡាញ់មួយនេះ រហូតដល់ចាស់កោងខ្នង។

យ៉ាងនោះអ្នកនាង សុខ សុម៉ាវត្តី ក៏មានសារក្នុងចិត្តរបស់អ្នកនាងមួយចំនួនដែលបានសរសេរដូច្នេះថា៖ “កន្លងមកនេះឆ្លងកាត់រឿងច្រើនណាស់ តែអ្វីដែលសំខាន់យើងមិនធ្លាប់គិតថាយើងនិងលែងដៃគ្នាម្ដងណាទេ អរគុណដែលទុកអូនជាមនុស្សសំខាន់”។

ក្រោមឥទ្ធិពលមុនស្នេហ៍របស់កីឡាករ លី វ៉ាហេត បានធ្វើឱ្យអ្នកនាង សុខ សុម៉ាវត្តី និងទស្សនិកជនជាច្រើន ស្ងើចសរសើរពីលោក លី វ៉ាហេត ថាជាបុរសស្មោះស្នេហ៍ពិតមែន៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម