Connect with us

ធនាគារជាតិកម្ពុជា សម្រេចប្រកាសដាក់លក់ប្រាក់ដុល្លារ “៥០លានដុល្លារអាមេរិក” លើទីផ្សារប្តូរប្រាក់

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន “៥០លានដុល្លារអាមេរិក” លើទីផ្សារប្តូរប្រាក់ និងដើម្បីពង្រឹងតម្លៃប្រាក់រៀលរបស់កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញនៅលើទីផ្សារប្តូរប្រាក់បច្ចុប្បន្ន ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់មួយចំនួនបានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពកំណើនសេដ្ឋកិច្ចជុំវិញពិភពលោក ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលរបស់កម្ពុជា នាពេលនេះក៏កំពុងទទួលសម្ពាធដោយសារវិបត្តិនៃវីរុសកូវីដ១៩នេះផងដែរ។ ទោះជាការថយថ្លៃនេះ នៅមានកម្រិតទាបក៏ដោយ ក៏អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០នេះ បានប្រែប្រួលខុសគ្នាឆ្ងាយពីបណ្តាឆ្នាំមុនៗ។

បើតាមសេចក្តីជូនដំណឹងខាងលើនេះ ស្តីពីការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះ នឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ជាច្រើនសម្រាប់ការដាញ់ថ្លៃមួយនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម