អ្នកលក់អាហារតាមផ្លូវ ត្រូវកត់សម្គាល់ឃើញថា បានលេចមុខនៅកន្លែងបាតុកម្មមុនគេ នៅថៃ
បាងកក៖ រាល់ទីតាំងដែលមានការប្រមូលផ្ដុំបាតុកម្ម គេសង្គេតឃើញថា តែងតែមានវត្តមានរបស់អ្នកលក់អាហារតាមផ្លូវ ដែលពួកគេ បានទៅដល់កន្លែងបាតុកម្មមុនគេបង្អស់។
សារព័ត៌មានថៃ បានចុះទៅដល់កន្លែងបាតុកម្ម ដោយសង្កេតឃើញមានអ្នកលក់អាហារ ដូចជា មាន់បំពង ប្រហិត និង សាច់ក្រកជាដើម។ ជាក់ស្ដែង ក្នុងរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែកចាយនូវសកម្មភាពរបស់អ្នកលក់អាហារតាមដងផ្លូវ នៅតាមទីតាំងបាតុកម្ម ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម twitter ។
អ្នកលក់មាន់បំពងម្នាក់ បានប្រាប់សារព័ត៌មានថៃ Khaosod ថា គាត់បានតាមដានផេកហ្វេសប៊ុកផ្លូវការមួយ របស់ក្រុមយុវជនដែលរៀបចំបាតុកម្ម ហើយគាត់បានទទួលដំណឹងពីកន្លែងដែលមានការជួបជុំ ទើបគាត់ទៅដល់កន្លែងនោះមុនគេតែម្ដង។ គាត់បន្តថា ក្នុងមួយថ្ងៃគាត់លក់ចំណេញច្រើនជាងថ្ងៃធម្មតា ជាង ៥០% ហើយលក់ឆាប់អស់ជាងសព្វដងផងដែរ៕
(ទស្សនាវីដេអូ)
ប្រភព៖ Khaosod
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍