Connect with us

រថយន្តម៉ូតូគ្រប់ប្រភេទ តម្រូវឱ្យផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ជិតក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តម៉ូតូគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលផ្លូវជាតិលេខ៥៨ ដល់ភូមិកូនដំរី ចាប់ពីម៉ោង៧យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

រដ្ឋបាលក្រុងប៉ោយប៉ែត នឹងជូនដំណឹងនៅពេលក្រោយ នៅពេលដែលបើកឱ្យធ្វើចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៥នេះ។

សូមជម្រាបថា ការជូនដំណឹងនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រេចផ្អាកធ្វើចរាចរណ៍របស់រថយន្តធុនធំ ដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងប៉ោយប៉ែត ដោយសារទឹកជំនន់ដែលហូរពីប្រទេសថៃ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម