Connect with us

ព្រោះតែក្តីស្រឡាញ់ បង្កើតជាគំនុំស្នេហ៍ដែលកើតឡើងជាង៥០០ឆ្នាំ វាមិនងាយនឹងបញ្ចប់បាននោះឡើយ ហើយអ្នកណាជាអ្នកបញ្ចប់បំណុលស្នេហ៍មួយនេះ?

កម្សាន្ត៖ ជាង៥០០ឆ្នាំមុន សង្គ្រាមស្នេហាបានចាប់ផ្តើមកើតឡើង ក្រោយការដណ្តើមយកភាពស្រឡាញ់របស់មនុស្សពីរនាក់ បានធ្វើឱ្យការស្រឡាញ់មួយនេះ ពោរពេញទៅដោយភាពពិសពុល ល្បិចកល គំនុំសងសឹក តាមព្យាបាទរាប់រយឆ្នាំមិនឈប់ឈរ ធ្វើឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ព្រាត់ប្រាស។

មនុស្សស្រីម្នាក់ដែលត្រូវគេធ្វើបាប ចង់ដុតសម្លាប់ ទាំងមនុស្សដែលខ្លួនស្រឡាញ់ នៅឈរនឹងមុខ បែរជាមិនអើពើ អ្នកណាទ្រាំបាន ក៏បង្កើតជាវិញ្ញាណចងគំនុំ ពីមនុស្សស្រីធម្មតាក្លាយជាព្រាយពស់ ទ្រាំរស់ទាំងទឹកភ្នែក ចុងក្រោយបង្កើតជាគំនុំស្នេហ៍រាប់រយជាតិ។

តើហេតុអ្វី? នារីម្នាក់ដែលមិនបានដឹងពីអ្វីសោះឡើយ នូវរឿងអតីតជាតិ បែរជាមកជួបរឿងបាបកម្មបែបនេះ ទាំងខ្លួនក្លាយជាទាយាទពស់ទៅវិញ ហើយអ្នកណាអាចដោះស្រាយនូវបំណុលស្នេហ៍ដែលមានរាប់រយជាតិរបស់ទេពធីតាព្រាយពស់នេះបាន? នារីស្រស់សោភាម្នាក់នេះ ឬក៏កំលោះសង្ហាដែលសន្យាថាមិនទៅចោលនាងជារៀងរហូត ជាអ្នកបញ្ចប់គំនុំស្នេហ៍របស់ព្រាយពស់នេះបាន?

កុំភ្លេចទស្សនាភាពយន្តភាគរឿង “គំនុំព្រាយពស់” ដែលចាក់បញ្ចាំងជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV រៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១១:០០ព្រឹក តទៅ៕

(ទស្សនាវីដេអូ)

អត្ថទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម