Connect with us

លោក Jamie Carragher ស្នើឱ្យ Liverpool ទិញយកកីឡាករ Dayot Upamecano ជំនួស Virgil Van Dijk ដែលមានរបួស

អង់គ្លេស៖ ក្រោយពីក្លិប Liverpool បានចេញព័ត៌មានថា ខ្សែការពារឆ្នើម Virgil van Dijk នឹងធ្វើការវះកាត់របួសដាច់សរសៃពួរជង្គង់ (ACL) ក្រោយប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ក្រុម Eveton ក្នុងជំនួប Merseyside Derby នោះ ត្រូវសម្រាកប្រមាណ៨ខែ ស្រាប់តែវីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានទទូចឱ្យក្លិបនាំយក ខ្សែការពារ Dayot Upamecano របស់ក្រុម RB Leipzig មកកាន់ក្លិបហង្សក្រហម នាពេលទីផ្សាដោះដូរកីឡាករបើកនាពេលខាងមុខ។

ការនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ មកចូលរួមគឺ Liverpool ត្រូវការពង្រឹងខ្សែការពារបន្ថែមទៀត ជាពិសេសគឺការប្រជែងពានរង្វាន់នៅរដូវកាលថ្មីនេះ។ ខណៈការប្រកួតទើបតែចាប់ផ្ដើម វាជាហេតុធ្វើឱ្យ Liverpool ត្រូវរួសរាន់នាំយកខ្សែការពារថ្មីមកបង្រ្គប់បន្ថែម។

ងាកមកកាន់ក្លិបហង្សក្រហម Liverpool វិញ បន្ទាប់ពីអវត្តមានរបស់ ខ្សែការពារសញ្ជាតិហុល្លង់ខាងលើ វាអាចជាបញ្ហាលំបាកសម្រាប់ក្រុមលោក Jurgen Klopp ខណៈបច្ចុប្បន្នក្រុមហង្សក្រហមមានខ្សែការពារកណ្ដាលឈុតធំតែ២រូបទេគឺ Joel Matip និង Joe Gomez ស្របពេល Dejan Lovren បានចាកចេញពិក្លឹប កាលពីដើមរដូវកាលកន្លងទៅជាមួយក្លឹប Zenit Saint Petersburg ក្នុងប្រទេសរុស្ស៊ី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម