Connect with us

លោក Ronald Koeman ទទួលស្គាល់ Messi ពិតជាលេងធ្លាក់ទម្រង់ដើមរដូវកាលនេះ

អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម FC Barcelona លោក Ronald Koeman បានទទួលស្គាល់ថា ខ្សែប្រយុទ្ធ Lionel Messi ពិតជាលេងមិនបានល្អមែន នៅដើមរដូវកាលនេះ ប៉ុន្តែលោកនៅតែជឿជាក់លើសមត្ថភាពគេជានិច្ច។

គិតមកដល់ពេលនេះ Messi ទើបរកបាន១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត៤ប្រកួតដើមរដូវកាលនេះ ក្នុងក្របខណ្ឌ La Liga ។ ស្របពេលក្រុម Barcelona វិញ ក៏ទើបស្គាល់បរាជ័យដំបូងផងដែរ ក្រោមថ្វីជើងរបស់ក្រុម Getafe ក្នុងលទ្ធផល ១- ០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ហេតុដូច្នេះហើយ ទើបបានជាលោក Koeman បញ្ជាក់ថា Messi បច្ចុប្បន្នដូចជាធ្លាក់បន្តិច ប៉ុន្តែមិនមែនជាបញ្ហានោះទេ។

អ្នកចាត់ការថ្មីខាងលើនេះ បានបញ្ជាក់ថា លោកមិនរារែកក្នុងការដាក់រូបគេឱ្យលេងឡើយ ព្រោះនៅប្រកួតខាងមុខនេះ Messi នឹងបង្ហាញសមត្ថភាពល្អរបស់ខ្លួនឡើងវិញមិនខាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម