Connect with us

Tottenham Hotpsur ត្រៀមឡើងថ្លៃប្រាក់ឈ្នួលឱ្យ Heung-min Son បន្ទាប់ពីលេងបានល្អខ្លាំង

Premier League៖ ក្លិប Tottenham Hotspur កំពុងតែពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីសម្រាប់ ខ្សែបម្រើ កូរ៉េខាងត្បូង Son Heung-min បន្ទាប់ពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គេនៅរដូវកាលថ្មីនេះហើយកិច្ចសន្យាថ្មីនេះ គេអាចទទួលបាន ប្រាក់ឈ្នួល ១៥០០០០ ផោនក្នុងមួយសប្តាហ៍។

Heung Min-Son បានចាប់ផ្ដើមរដូវកាលថ្មីដ៏នឹកស្មានមិនដល់ជាមួយ Tottenham Hotpsur ហើយ សារសំខាន់របស់កីឡាករកូរ៉េរូបនេះចំពោះក្រុម Tottenham Hotpsur គឺរូបគេបានស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ ប្រកួតចាប់តាំងពីបើករដូវកាលមក។ ទោះយ៉ាងណាក្ដី កាដំឡើងថ្លៃនឿយហត់នេះ ក៏ជាយុទ្ធសាស្ត្រមួយ ដើម្បីបញ្ជៀសពីក្លិបផ្សេងក្នុងការតាមប្រមាញ់យកកីឡាកររូបនេះផងដែរ ស្របពេលកិច្ចសន្យារបស់ Son នៅដល់ឆ្នាំ ២០២៣។

សូមបញ្ចាក់ដែរថា Heung Min son បានចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១៥ រូបគេ បានបង្ហាញខ្លួនឱ្យក្រុមនៅក្នុងទីក្រុងឡុង៍មួយនេះ ២៣៦ប្រកួត និងស៊ុតបាន ៩៣គ្រាប់គ្រប់កម្មវិធីប្រកួត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម