Connect with us

វៀតណាម ជម្លៀសពលរដ្ឋក្នុងទ្រង់ទ្រាយធំ ខណៈព្យុះសូដែល ជិតមកដល់

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អាជ្ញាធរវៀតណាមកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចេញពីតំបន់ដែលរងគ្រោះដោយសារទឹកជំនន់នៅទូទាំងប្រទេសវៀតណាមនៅថ្ងៃពុធនេះ ខណៈដែលព្យុះត្រូពិចសូដែល (Saudel) ធ្វើដំណើរកាន់តែខិតជិតមកដល់។

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ជាច្រើនថ្ងៃមកនេះបានសម្លាប់មនុស្សយ៉ាងហោច ១១១នាក់ហើយនិង ២២នាក់ទៀត កំពុងបាត់ខ្លួនដោយធ្វើឱ្យអាជ្ញាធរធ្វើការត្រៀមទុកមុនជាបន្ទាន់ ដោយសារតែព្យុះមួយទៀត នឹងមកដល់នៅថ្ងៃសៅរ៍ខាងមុខនេះ។

ទូរទស្សន៍រដ្ឋវៀតណាម បានបង្ហាញឱ្យឃើញសកម្មភាពរបស់ក្រុមទាហានដែលកំពុងជួយពលរដ្ឋចេញពីផ្ទះដែលលិចទឹកនៅក្នុងខេត្តខ្វាង ប៊ិញ (Quang Binh) ។

បច្ចុប្បន្នភាគកណ្តាលប្រទេសវៀតណាម កំពុងរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងរយៈពេល២ទសវត្សរ៍មកនេះ ហើយក៏កំពុងត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះត្រូពិចសូដែល (Saudel) ដែលបានបោកបក់ទៅលើប្រទេសហ្វីលីពីនផងដែរ៕

ប្រែសម្រួល៖ នីតា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម