Connect with us

ទឹកជ្រោះច្រកល្អៀង កំពង់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ពោធិ៍សាត់៖ ទឹកធ្លាក់ច្រកល្អៀង ដែលមានប្រភពពីភ្នំឱរ៉ាល់ មានចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រ ភាគអាគ្នេឃ៍ នៃក្រុងពោធិ៍សាត់ និងមានចម្ងាយ ៤៣គីឡូម៉ែត្រពីផ្សារក្រគរ ស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ទឹកធ្លាក់ច្រកល្អៀង មានទេសភាពធម្មជាតិ មានទឹកជ្រោះ និងព្រៃឈើ ពណ៌ខៀវស្រងាត់។ បើភ្ញៀវទៅពីរាជធានីភ្នំពេញ ឬពីខេត្តកំពង់ឆ្នាំង មិនបាច់ទៅដល់ទីរួមខេត្តពោធិ៍សាត់ទេ ពោលគឺទៅដល់ផ្សារក្រគរ នោះនឹងមានផ្លូវមួយបត់ឆ្វេងទៅដោយធ្វើដំណើរតាមផ្លូវក្រួសក្រហម បានរយៈចម្ងាយ ៣៨គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ទៀតជាផ្លូវលំធម្មតា។

ទីនេះ អមទៅដោយទេសភាពធម្មជាតិ ព្រៃភ្នំ ស្ទឹង និងខ្សែទឹក ជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ ខួប ប្រាំងវស្សា កាត់ផ្ទាំងថ្មរាប់រយម៉ែត្រ ត្រជាក់ដូចទឹកអម្រឹត គួរជាទីគយគន់ និងសម្រាកលម្ហែកាយ ងូតទឹកលេង៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com