ស្ត្រីជនជាតិអ៊ីរ៉ាក់សម្រេចចិត្តបោះ កូនតូច ២នាក់ចូ លទន្លេ ក្រោយស្វាមីសុំលែងលះ
អ៊ីរ៉ាក់៖ មហាជនកំពុងមានអារម្មណ៍សោកសៅខ្លាំងចំពោះក្មេងតូច ២ រូបដែលត្រូវម្តាយបោះចូលក្នុង ទន្លេ ដែលសកម្មភាពស្តែងៗបានថតជាប់ក្នុងកាំមេរ៉ាសុវត្ថិភាពលើស្ពាន Tigris កាលពីសប្តាហ៍មុន។សកម្មភាពស្ត្រីជនជាតិអ៊ីរ៉ង់ជាម្តាយបានបោះកូនរបស់នាង ២ នាក់ចូលក្នុង ទន្លេប្រៀបបីដូចបោះវត្ថុធម្មតាៗគ្មានញញើតដៃទាំងដែលកូនទាំង ២ នេះជាសាច់ឈាមដែលនាងជាអ្នកបង្កើតដោយផ្ទាល់។
យោងតាមមន្ត្រីប៉ូលិសបានបង្ហាញវីដេអូ និងបានបញ្ជាក់ថាមូលហេតុដែលធ្វើឱ្យនាងចិត្តដាច់សម្លា ប់កូនខ្លួនឯងបែបនេះដោយសារខឹងប្តីសុំលែងលះ ដែលគិតមកទល់ថ្ងៃកើតហេតុគឺមានរយៈពេលជិត ២ ខែមកហើយដែលអ្នកទាំង ២ បានចែកផ្លូវគ្នា។
គួរបញ្ជាក់ដែរថា កូនទាំង ២ របស់នាងមានឈ្មោះ Hur Mohammed អាយុ ៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Masuma Mohammed អាយុ ១ ខួប ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និងទើបចាប់ខ្លួននាងកាលពីពេលថ្មីៗនេះ។ បើក្រឡេកមើលពីឪពុករបស់ក្មេងទាំង ២ នេះក៏បានយំបោកខ្លួននៅពេលដែលឃើញសា កស ព កូនតូចទាំង ២ អណ្តែតលើទឹកទន្លេបែបនេះ រីឯមហាជនបានធ្វើការរិះគន់និងថ្កោលទោសចំពោះទង្វើអមនុស្សធម៌របស់នាងជាខ្លាំងផងដែរ៕
(
(ទស្សនាវីដេអូ)
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍