ពិតជាលឿនមែន! អ្នកវក់ហ្នឹងល្បែងជល់មាន់ រត់លឿនជាងមាន់ទៅទៀត នៅពេលដែលសមត្ថកិច្ចចុះបង្រ្កាប ដោយមិនខ្វល់នឹងសម្ភារៈរបស់ខ្លួន
ខេត្តក្រចេះ ៖ ក្រុមអ្នកជល់មាន់ នៅឃុំកន្ទួត បានរត់បាស់ជើងសព្រាត នៅពេលដែលសមត្ថកិច្ចបានចុះទៅដល់ទីតាំងដើម្បីបង្រ្កាបល្បែងខុសច្បាប់មួយនេះ នាថ្ងៃម្សិលម៉ិញ ។
បើតាមសមត្ថកិច្ច បានអោយដឹងថា កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត បានចុះធ្វើកាបង្ក្រាបសង្វៀនល្បែងជល់មាន់មួយកន្លែង ដែលបណ្តាលអោយក្រុមអ្នកជល់មាន់ រត់កាត់វាលស្រែដូចគោហ្វូង ស្ថិតនៅចំណុចអូរកន្ទួត(300ម៉ែត្រ)ពីភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ច ក៏បានអោយដឹងផងដែរថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីប្រជាពលរដ្ឋ កំលាំងអធិការស្រុកចិត្របុរី បានសហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះប្រតិបត្តិការភ្លាមៗ តែនៅពេលកម្លាំងនគរបាលទៅជិតដល់ ពួកអ្នកលេងទាំងនោះ បានរត់ចែកជើងគ្នា គេចខ្លួនអស់ ដោយបន្សល់ទុកនូវ វត្ថុតាងដូចជា ម៉ូតូ និង មាន់ជល់ចំនួន០៥ក្បាល នៅកន្លែងសង្វៀន។
ក្នុងករណីចុះប្រតិបត្តិការបង្ក្រាបនេះផងដែរ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អធិការស្រុក ដែលបានចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ និង អាប៉ោង ក្នុងភូមិឃុំរបស់ពួកគាត់ ។ ការបង្រ្កាបនេះ ក៏អាចជួយបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ ចោរកម្ម និង បទល្មើសផ្សេងៗទៀត ក្នុងឃុំរបស់គាត់ផងដែរ ។ ពួកគាត់ ក៏បានសំណូមពរបន្ថែមដល់កម្លាំងជំនាញអធិការស្រុកចិត្របុរី និងអាជ្ញាធរស្រុក សូមឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងទាំងនេះ ជាបន្តទៀត អោយដូចភ្លៀងរលឹម ដើម្បីភូមិឃុំមានសុវត្ថិភាព សូមកុំធ្វើ ដើម្បីកូរទឹកចាប់ត្រី វ៉ៃស្មៅបង្អើលសត្វតែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា កន្លងមក លោកឧត្ដមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ធ្លាប់បានដាស់ទឿនក្រើនរំលឹកដល់កម្លាំងនគរបាលប៉ុស្ដិ៍ កម្លាំងអធិការដ្ឋាន ត្រូវចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានអោយខានតែបាន ហើយបើស្រុកណាមានបទល្មើសស្រុកនោះ ត្រូវទទួលខុសត្រូវ ។ ទោះបីយ៉ាងនេះក្តី ក៏ល្បែងស៊ីសងនៅតែមាននៅក្នុងមូលដ្ឋាន ហាក់បីដូចប្រឆាំងនិងបទបញ្ជារបស់ស្នងការនគរបាលខេត្ត ក៏ដូចប្រឆាំងនិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសូងមហាផ្ទៃផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍