Connect with us

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួយទាំងនោះ

រួមមាន៖
១.តង់ (២០០)
២.ឧបករណ៍ចម្រោះទឹក (២០)
៣.ភួយ (៧៨០)
៤.ម៉ាស៊ីនភ្លើង (៥)
៥.កម្រាលផ្លាស្ទីក (៧០)
៦.កម្រាលគេង (៧៨០)
៧.ធុងទឹក (២០០)

សម្ភារទាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។
ស្ថានទូតជប៉ុនសូមបួងសួងឲ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម