Connect with us

វិធីធ្វើសំបកណែម របស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង

បាត់ដំបង៖ តាមផ្លូវមាតិទឹកអូរ ចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់ប្រាសាទឯកភ្នំ ភ្ញៀវទេសចរ អាចទស្សនានូវប្រពៃណីនៃការធ្វើសំបកណែម និងការហាលសំបកណែម របស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះផងដែរ។

សម្រាប់តំបន់អាស៊ី គេនិយមប្រើប្រាស់សំបកណែមជាគ្រឿងនាំមុខក្នុងការផលិតម្ហូបអាហារមួយចំនួនធំ ពិសេសម្ហូបអាហារដែលត្រូវការទឹកត្រីបុក។ សំបកណែម ត្រូវបានផលិតចេញពីសារជាតិ អង្ករសុទ្ធសាធ ដែលគេយកទៅកិនយកទឹក រួចធ្វើការចំហុយ និងចុងក្រោយ ត្រូវហាលលើបន្ទះឫស្សី ដែលមានក្រឡាធំៗ ក្រោមពន្លឺព្រះអាទិត្យ រហូតដល់ស្ងួត។

សម្រាប់ប្រទេសកម្ពុជា សំបកណែម ជាផលិតផលក្នុងតំបន់ និងមានឈ្មោះល្បីល្បាញលើគុណភាព និងរសជាតិ សម្រាប់ទីផ្សារក្នុងស្រុក៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម