Connect with us

ចំនុចទាំងនេះហើយដែលធ្វើឱ្យទីក្រុងសៀមរាបជាប់ឈ្មោះជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២១-២០២២

សង្គម៖ បណ្តាសារព័ត៌មានក្នុងស្រុក ក៏ដូចជាបងប្អូនខ្មែរទូទាំងប្រទេសកម្ពុជា រួមទាំងបងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេសកំពុងមានក្តីសោមនស្សរីករាយខណៈដែលទីក្រុងសៀមរាបបានប្រកាសជាប់ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ បន្ទាប់ពីទីក្រុងចំនួន ៥ រួមមាន៖
១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១
២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នំា ២០១២-២០១៣
៣.ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥
៤. ទីក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ឆ្នាំ ២០១៦-២០១៧
៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០

ដូចនេះសម្រាប់ឆ្នាំក្រោយ ប្រទេសអច្ឆរិយកម្ពុជា នាទីក្រុងសៀមរាបរបស់យើងនឹងមានវត្តមានជាក្រុងទី ៦ ក្នុងចំណោមទីក្រុងដែលធ្លាប់បានជាប់ឈ្មោះកន្លងមក។ ចំនុចដែលបណ្តាលឱ្យទីក្រុងសៀមរាបជាប់ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២១-២០២២ នេះដោយសារចំនុចពិសេសមួយចំនួនរួមមាន៖
១. ទីក្រុងសៀមរាបគឺជាអតីតរាជធានីនៃចក្រភពខ្មែរ
២. ជាទីក្រុងដែលសម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី
៣. ជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោករបស់ព្រះរាជណាចក្រកម្ពុជា

ចំនុចទាំង ៣ នេះហើយដែលកម្ពុជាអាចជាប់ឈ្មោះជាទីក្រុងវប្បធម៌អាស៊ាននាឆ្នាំបន្ទាប់ ម្យ៉ាងទៀតទីក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍ដែលល្បីទូទាំងពិភពលោកនេះក៏បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទឹកដីអង្គរយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំផងដែរ៕

(ទស្សនាវីដេអូ)

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Loading...

ពេញនិយម