Connect with us

តោះមកមើលតារាស្រីថៃទាំង៣ ដែលមានរឿងភាគច្រើនហើយពេញនិយមបំផុតនៅស្ថានីយទូរទស្សន៍ថៃ ក្នុងពេលប្ចុប្បន្ន

ប្រភព៖ Thai Update
ប្រែសម្រួល៖ ឡុង រតនា

១. កញ្ញា Taew Natapohn
គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពបំផុតសម្តែងរឿង “Nakee (ណាគី)” ជាភាពយន្តថៃមួយដែលទទួលបានការគាំទ្រជា្ចរើន ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០១៦ ។

ជាមួយនឹងការសម្តែងរបស់ កញ្ញា Taew Natapohn នៅក្នុងរឿងភាគថៃរបស់ស្ថានីយទូរទស្សន៍មួយនេះ កញ្ញាជាតារាមួយដែលមានប្រជាប្រិយភាព ហើយការចូលចិត្ត គាំទ្ររបស់កញ្ញាកើនឡើងយ៉ាងឆាប់រហ័ស
ហើយក៏ក្លាយជាកំពូលតារាសម្តែងស្រីដែលល្បីនៅក្នុងផលិតកម្មភាពយន្តមួយនេះ។

២.កញ្ញា Mookda Narinrak

កញ្ញា Mookda Narinrak ក៏ជាតារាសម្តែងដែលកំពុងទទួលបានជោគជ័យ កម្រិតការសម្តែងបស់កញ្ញា មានភាពកើនឡើងជាងតួអង្គផ្សេងៗនៅក្នុងស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ផងដែរ។

កញ្ញា Mookda Narinrak បានធ្វើការឱ្យផលតិកម្មនៃទូរទស្សន៍ថៃមួយនេះអស់រយៈពេល ៤ ឆ្នាំ ហើយកញ្ញាក៏មានភាពយន្តភាគថៃល្បីៗ ជាច្រើនផងដែរ ។ ចំពោះខ្សែភាពយន្តដែលកញ្ញាមានប្រជាប្រិយភាពបំផុតជាងគេនោះគឺកញ្ញាបានសម្តែងឱ្យស្ថានីយទីរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ថៃនៅក្នុងឆ្នាំ ២០២០នេះ ដែលមានចំណងជើងថា “So Wayree” ដែលកញ្ញាបានសម្តែងជាតួឯកជាមួយលោក Kem Hussawee តារាប្រុសល្បីប្រចាំប្រទេសថៃ។

៣.កញ្ញា Vill Wannarot

ក្រឡេកទៅមើលរូបថតរបស់កញ្ញា IG villwannarot, កញ្ញា Taew Natapohn, កញ្ញា Narinnarinrak
សម្រាប់កញ្ញា Vill Wannarot ក៏ជាតារាសម្តែងមួយរូបដែលមានទេពកោសល្យ និងប្រជាប្រិយជាងគេនៅក្នុងកម្មវិធី ONE 31 ផងដែរ។ កញ្ញា Vill Wannarot បានសម្តែងរឿងភាគជាច្រើនឱ្យស្ថានីយទូរទស្សន៍ក្នុងស្រុក ហើយអាចាម្តែងបានគ្រប់តួអង្គ ទាំងកាចឆ្នាស់ ឈ្នានីស និងតួអង្គស្លូតបូត។

រឿងភាគទូរទស្សន៍ដែលមានកញ្ញា Vill Wannarot ទទួលបានការគាំទ្រជាច្រើននោះគឺរឿង“ Sud Sai Parn” ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០១៣ ៕

Loading...

ពេញនិយម