Connect with us

ការប្រកួតបាល់ទាត់លីគទី២កម្ពុជា ក្រុមខេត្តត្បូងឃ្មុំ បើកទ្វារផ្ទះស្វាគមន៍ ក្រុមខេត្តព្រៃវែង ដែលប្រកួតនៅរសៀលថ្ងៃស្អែកនេះ

កែសម្រួល៖ ឡុង រតនា

សប្តាហ៍នេះ៤ ថ្ងៃសៅរ៍ទី២៤ ខែតុលា ឆ្នាំ២០២០ ការប្រកួតបាល់ទាត់លីគទី២កម្ពុជា ថ្ងៃស្អែកមាន៥ប្រកួត ក្នុងនោះក្រុមបាល់ទាត់ខេត្តព្រៃវែង ប្រកួតជាមួយ ភ្នំពេញក្រោន U-21, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ប្រកួតជាមួយ ក្រុមឬទ្ធសែន, ក្រុមសៀមរាប អេហ្វស៊ី ប្រកួតជាមួយ ក្រុមបាល់ទាត់ ខេត្តស្វាយរៀង, ក្រុមខេត្តកោះកុង អេហ្វស៊ី ប្រកួតជាមួយ ក្រុមបាល់ទាត់ TIFFY Army U21, ស្របពេលការប្រកួតរថ្ងៃជាមួយគ្នាក៏មាន ក្រុមខេត្តកំពង់ស្ពឺ ណាហ្កាវើហ៍ ប្រកួតជាមួយ អាយ.អេស.អាយ (ISI) ដង្កោសែនជ័យ ដែលប្រកួតចចាប់ពីម៉ោង១៥:០០រសៀល តទៅ ។ មុនប៉ះគ្នាក្រុម ខេត្តកំពង់ស្ពឺ បានបរាជ័យក្រោមថ្វៃជើង ភ្នំពេញក្រោន U-21 ១:៤ រីឯអាយ អេស អាយ ដង្កោសែនជ័យ ក៏បរាជ័យក្រោមថ្វៃជើង ខេត្តត្បូងឃ្មុំ ០:៦ ។

ឆ្លងកាត់៣ប្រកួតកន្លងទៅ ក្រុមខេត្តកំពង់ស្ពឺ ស្ថិតនៅលេខរៀងទី៩ក្នុងតារាង ចាញ់ទាំង៣ប្រកួត មិនមានពិន្ទុ ស្របពេលដែល ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ស្ថិតនៅលេខរៀងទី៤ ឆ្លងកាត់៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ខណៈខេត្តព្រៃវែង ស្ថិតនៅកំពូលតារាង ៣ប្រកួតឈ្នះទាំង៣ មាន៩ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម