Connect with us

Tottenham Hotspur, ក្រុម Arsenal និងក្រុម Leicester City រកបាន ៣ពិន្ទុដូចគ្នាក្នុងការប្រកួត UEFA Europa League 2020-2021 ពានរង្វាន់លីគលំដាប់ទី២ ទ្វីបអឺរ៉ុប

កែសម្រួល៖ ឡុង រតនា

កីឡា៖ ពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League 2020-2021 បីក្រុមមកពីលីគកំពូលអង់គ្លេស ក្រុមTottenham Hotspur, ក្រុម Arsenal និងក្រុម Leicester City សុទ្ធតែជាក្រុមដែលរកបាន ៣ពិន្ទុដូចៗគ្នា កាលពីថ្ងៃបើកឆាកដំបូងនៃវគ្គសន្សំពិន្ទុប្រចាំពូល B, G និងពូល J។
ក្រុមមាន់ខ្នាយមាស Tottenham រកបាន ៣ពិន្ទុដំបូងក្នុងជ័យជម្នះក្រោយឈ្នះ LASK ក្នុងលទ្ធផល ៣-០ ដែលជាក្លិបមកពីលីគកំពូលរបស់ប្រទេសអូទ្រីស ដោយធ្វើបានសម្រេចដោយខ្សែប្រយុទ្ធដ៏ឆ្នើម Lucas Moura និងកីឡាករ Son Heung-min របស់កូរ៉េខាងត្បូង ដែលជួយធ្វើឱ្យក្រុមរបស់គ្រូបង្វឹកលោក Mourinho មួយនេះឡើងឈរលើកំពូលតារាងនៃពូល J នៃការប្រកួត UEFA Europa League 2020-2021 បើទោះបីជាក្រុម Royal Antwerp បានយកឈ្នះក្រុម Ludogorets ២-១ ក៏ដោយ។

ចំពោះក្រុម Arsenal វិញក៏អាចរកបាន ៣ពិន្ទុដំបូងរបស់គេបានដែរ ពីការប្រកួតបើកឆាកក្នុងដំបូងនៅក្នុងពូល B ក្រោយបានយកឈ្នះក្រុម Rapid Wien ២-១ ។ ដោយឡែកការប្រកួតប្រចាំពូល G នោះវិញ Leicester City ក៏បានឡើងឈរកំពូលតារាង ក្រោយឈ្នះក្រុម Zorya ៣-០ ដូច្នេះក្រុមដែលមកពីលីគកំពូលអង់គ្លេសទាំង ៣ក្រុម សុទ្ធសឹងជាក្រុមដែលរកបាន ៣ពិន្ទុ ដូចៗគ្នា៕

Loading...

ពេញនិយម