Connect with us

អ្នកចាត់ការ Jose Mourinho ត្រូវ FA ពិន័យក្រោយនិយាយពាក្យមិនសមរម្យពេលវាយបកឈ្នះ Newcastle

គ្រូបង្វឹក Manchester United លោក Jose Mourinho ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ថាបានប្រើពាក្យសម្ដីមិនសមរម្យនៅមុខកាមេរ៉ារបស់ទូរទស្សន៍BT Sport ក្រោយពេលវាយបកយកឈ្នះ Newcastle United ៣ទល់នឹង២។
បុរសសញ្ជាតិព័រទុយហ្គាល់ បានលើកកូនដៃរបស់លោកចង្អុលកាមេរ៉ាទូរទស្សន៍ ហើយត្រូវបានគេសង្ស័យថានិយាយជាភាសាកំណើតរបស់លោកថា “fodas filhos de puta” ដែលមានន័យជាអង់គ្លេសថា “Fuck Off Son Of Bitch”។


លោក Mourinho អាចជាប់ការពិន័យដោយមិនឲ្យឈរបញ្ជាកូនក្រុមរបស់លោកនៅពេលប្រកួតទល់នឹង Chelsea នៅកីឡដ្ឋាន Stamford Bridge។
យ៉ាងណាក្តី អតីតអ្នកចាត់ការ Chelsea, Inter Milan និង Real Madrid រូបនេះ មានពេលរហូតដល់ល្ងាចថ្ងៃសុក្រនេះដើម្បីប្តឹងឧទ្ទរណ៍តបចំពោះការចោទប្រកាន់នេះ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម