Connect with us

កម្ពស់ទឹកស្ទឹងសង្កែហក់ឡើងដល់ ១៣.៥ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន

បាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ ១៣.៥ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន។ កម្រិតកម្ពស់ទឹកនេះគិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ កម្ពស់ទឹកនេះបានចាប់ ផ្តើមហូរច្រាលហៀរចូលតាមលូក្នុងក្រុងបាត់ដំបងបណ្តើៗហេីយ ។

យោងតាមប្រភពព័ត៌មានពីផ្នែកខាងលើនៃស្ទឹងសង្កែបានឱ្យដឹងថា កម្ពស់ទឹកតំបន់ខាងលេីបានស្រកចុះបណ្តេីរៗខ្លះហេីយ ។ ដូចនេះអាច យប់នេះ ឬព្រឹកស្អែក ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង អាចនឹងស្រកទៅវិញផងដែរ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរបានប្រកាសឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះអ្នកនៅតាមដងស្ទឹងសង្កែ ជាពិសេសក្មេងៗតូចៗ និង ជនមានពិការភាពផងដែរ៕

ដោយ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម